ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ
“ព្រះអង្គផ្តល់អំណាចឲ្យអ្នករស់នៅក្នុងជ័យជំនះ”
បើមិនមានឧបករណ៍ត្រឹមត្រូវទោះបីជាការងារធម្មតាៗ នោះអាចនឹងប្រើកម្លាំងច្រើន។ ឧទាហរណ៍ការមួលវីស ឬខ្ចៅវាងាយស្រួលបើយើងប្រើប្រដាប់មួលវីសនោះ ប៉ុន្តែវាពិបាក និងធុញទ្រាន់ប្រសិនបើមិនមានឧករណ៍នោះ។
អាទិភាពដ៏សំខាន់មួយរបស់ព្រះជាមា្ចស់ គឺថាផ្តល់ឲ្យយើងនូវឧបករណ៍ដ៏ត្រឹមត្រូវនៅក្នុងជីវិត។ ថាតើគឺជាប្រាជ្ញាដើម្បីប្រឈមនូវការសម្រេចចិត្តធំៗ អំណាចនៃការសម្រេចចិត្តក្នុងការផ្តាច់ទម្លាប់អាក្រក់ ឬទោះជាជំនឿបន្ថែមទៀត និងការទុកចិត្ត។ ដើម្បីប្រឈមជាមួយនឹងស្ថានភាពដែលមិនអាចទៅរួច ដោយមានទំនុកចិត្ត។ ព្រះអង្គស្មោះត្រង់នៅក្នុងការបង្វឹកបង្ហាត់យើងជាមួយអ្វីដែលយើងត្រូវការ ដើម្បីឲ្យយើងរស់នៅបានពេញលេញ និងមានព្រះពរ។
“ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។” អេសាយ ៤០:៣០-៣១
ដាក់សេចក្តីសង្ឃឹមរបស់យើងនៅក្នុងព្រះអង្គ ជាមធ្យោបាយក្នុងការទទួលបានប្រអប់ឧបករណ៍ដែលមានគ្រប់មុខ ដើម្បី
បង្វឹកយើងឲ្យអាចប្រឈមមុខជាមួយអ្វីក៏បាន។ នៅពេលដែលយើងទទួលអំណាចពីព្រះជាម្ចាស់ យើងនឹងរស់នៅក្នុងជ័យជំនះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ចាស់នៅក្នុងផែនការនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា:
http://www.twenty20faith.org/yvdev2/#googtrans (km)