ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

ថ្ងៃទី 4 ក្នុងចំណោម 8 ថ្ងៃ

“បេសកម្មរបស់ព្រះអង្គគឺមានលក្ខណ:ផ្ទាល់”

តាំងពីដើមដំបូងនៃការបង្កើត ព្រះវិញ្ញាណដ៏វិសុទ្ធគឺមានព្រះវត្តមាន   និងគង់នៅក្នុងចំណោមយើងគ្រប់ជំនាន់ទាំងអស់។ 

“នៅគ្រានោះផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក   ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។” លោកុប្បត្តិ ១:២

ប៉ុន្តែមិនទាន់ដល់ពេលទេ រហូតដល់ការងាររបស់ព្រះយេស៊ូបានបញ្ចប់នៅលើឈើឆ្កាង   ទើបការងាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធចាប់ផ្តើមធ្វើការផ្ទាល់ខ្លួន   និងជិតស្និទ្ធទៅគ្រប់អ្នកជឿទាំងអស់។ ព្រះយេស៊ូប្រាប់សិស្សរបស់ព្រះអង្គមុនពេលទ្រង់សុគតថា   ព្រះវិញ្ញាណដ៏វិសុទ្ធគឺមានព្រះវត្តមាននៅក្នុងចំណោមពួកគេ   ប៉ុន្តែមិនបានរស់នៅក្នុងពួកគេឡើយ។ 

“ព្រះអង្គជាព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត   មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។   រីឯអ្នករាល់គ្នាវិញអ្នករាល់គ្នាស្គាល់ព្រះអង្គ   ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។   ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ ” 

យ៉ូហាន ១៤:១៧-១៨

ព្រះយេស៊ូសន្យាថាទ្រង់នឹងកំសាន្តចិត្តសិស្សរបស់ព្រះអង្គ   គឺមុនពេលការសុគតរបស់ព្រះអង្គ គឺថាព្រះអង្គនៅតែគង់នៅជាមួយពួកគេ។ តាមរយ:ព្រះវត្តមាននៃព្រះវិញ្ញាណដ៏វិសុទ្ធរស់នៅក្នុងជីវិតរបស់ពួកគេ   ការងាររបស់ព្រះយេស៊ូចាប់ផ្តើមបន្តនៅក្នុងជីវិតរបស់យើង តាមរយ:ព្រះវិញ្ញាណដ៏វិសុទ្ធ។   ព្រះជាម្ចាស់ប្រើព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងជីវិតរបស់យើង

ឲ្យធ្វើកិច្ចការបួនយ៉ាង:

១.   ព្រះអង្គធ្វើឲ្យការសង្គ្រោះមានភាពច្បាស់លាស់ផ្ទាល់ខ្លួន

២. ព្រះអង្គផ្តល់អំណាចឲ្យអ្នករស់នៅក្នុងជ័យជំនះ

៣. ព្រះអង្គកសាងចារឹកលក្ខណ:គ្រិស្តបរិស័ទ   ដើម្បីជួយអ្នកឲ្យរីកលូតលាស់។ 

៤. ព្រះអង្គធ្វើគ្រប់ការទាំងអស់សម្រាប់ការល្អរបស់អ្នក

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ចាស់នៅក្នុងផែនការនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា:
http://www.twenty20faith.org/yvdev2/#googtrans (km)