ថ្វាយអាទិភាពទីមួយទៅព្រះអង្គគំរូ
“កន្លែងរបស់ព្រះអង្គ, រង្វាន់របស់ខ្ញុំ”
កន្លែងទីមួយ គឺជាទីផ្តោតប៉ុនប៉ងចង់បានខ្លាំង សម្រាប់អស់អ្នកដែលធ្វើការប្រកួតប្រជែង។ មិនថាការប្រកួតលក្ខណ:បុគ្គល ឬជាក្រុម ពិន្ទុដែលខ្ពស់បំផុត ឬការឈ្នះពេលវេលានិងជ័យលាភីលេខមួយគឺតែងតែនាំមកនូវរង្វាន់ដែលធំជាងគេ ដល់អស់អ្នកដែលទទួលបានអភ័យឯកសិទ្ធិនៃកិត្តិយសនោះ។
មុនពេលយើងទទួលសេចក្តីសង្រ្គោះ យើងជានិច្ចជាកាលតែងតែមានអាទិភាពនៅក្នុងការរស់នៅរបស់យើង រស់នៅសម្រាប់ខ្លួនឯង បំពេញនូវបំណងប្រាថ្នាការចង់បានផ្ទាល់ខ្លួន ប្រឹងប្រែងធ្វើនូវអ្វីដែលជារបៀបវារះរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលយើងក្លាយជាគ្រិស្តបរិស័ទ កន្លែងលេខមួយ ចំនុចអាទិភាពលែងមានសម្រាប់ខ្លួនយើងទៀតហើយ កន្លែងទីមួយនោះគឺជារបស់ព្រះជាម្ចាស់។
ការថ្វាយចំនុចអាទិភាពទៅព្រះជាម្ចាស់នៅក្នុងការរស់នៅ គឺចាប់ផ្តើមនៅថ្ងៃដែលយើងទទួលសេចក្តីសង្គ្រោះ ប៉ុន្តែការអនុញ្ញាត្តិឲ្យព្រះជាម្ចាស់ទ្រង់ជាអាទិភាពទីមួយលើគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើងវាគឺជាដំណើរការដែលកំពុងបន្ត។ នៅពេលដែលយើងធ្វើដូច្នេះយើងនឹងរស់នៅក្នុងជីវិតមួយដែលពេញលេញ និងមានព្រះពរនៅក្នុងព្រះយេស៊ូគ្រិស្តនៅលើផែនដីនេះ និងគ្រងរាជ្យនូវជីវិតអស់កល្បគឺព្រះពរដែលមិនអាចរកថ្លែងបានជាមួយព្រះជាមា្ចស់នៅឯនគរស្ឋានសួគ៌ជារៀងរហូត។
“អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួនដោយធ្វើតាមក្បួនតំរាគ្រប់យ៉ាង ដើម្បីឲ្យបានទទួលភួងជ័យដែលនឹងរលាយសាបសូន្យទៅ។ រីឯយើងវិញយើងនឹងទទួលភួងជ័យ ដែលមិនចេះរលាយសាបសូន្យឡើយ ។ ១ កូរិនថូស ៩:២៥”
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2/#googtrans (km)