ថ្វាយអាទិភាពទីមួយទៅព្រះអង្គគំរូ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

“ការឈ្នះសង្គ្រាមជីវិតជាមួយនឹងជំនួយដែលមកពីព្រះជាម្ចាស់”

មានសង្គ្រាមមួយដែលធ្វើសង្គ្រាមពេញមួយជីវិតរបស់យើង   ម្ខាងគឺការជះឥទ្ធិពលមកពីអំពើបាបខាងជីវិតចាស់   និស្ស័យសាច់ឈាមនោះចេះតែលំអៀងទោរទន់ទៅរកសេចក្តីល្បួង   និងអំពើបាបដែលធ្វើឲ្យយើងពិបាកនៅក្នុងការយកឈ្នះ។   ពេលវេលាចេះតែបន្តទៅនៅពេលដែលយើងមានភាពចាស់ទុំនៅក្នុងការដើរជាមួយនឹងព្រះអម្ចាស់   ឥទ្ធិពលដែលមកពីជីវិតចាស់ខាងអំពើបាបបានចុះខ្សោយ។ ភាគីម្ខាងទៀតគឺជាការរីកលូតលាស់នៃឥទ្ធិពលខាងព្រះវិញ្ញាណដ៏វិសុទ្ធដែលមាននៅក្នុងជីវិតរបស់យើង   គឺមានកម្លាំងប្រឆាំងគ្នាពីរ ដែលបានពណ៌នានៅក្នុងព្រះគម្ពីរកាឡាទី:

“ខ្ញុំសូមជំរាបថាចូររស់នៅឲ្យស្របតាមព្រះវិញ្ញាណ   នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់និស្ស័យលោកិយ៍ទៀតឡើយ។ ដ្បិតបំណងលោភលន់របស់និស្ស័យលោកិយ៍តែងតែទាស់នឹងព្រះវិញ្ញាណ   ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងនិស្ស័យលោកិយ៍ដែរ។ និស្ស័យ

លោកិយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង   ដូច្នេះបងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។ ” 

កាឡាទី ៥:១៦-១៧

ព្រះបន្ទូលរបស់ព្រះលើកទឹកចិត្តយើងឲ្យ “រស់នៅតាមព្រះវិញ្ញាណ”   ពាក្យម្យ៉ាងទៀតគឺថា យើងត្រូវអនុញ្ញាត្តិឲ្យព្រះវិញ្ញាណដ៏វិសុទ្ធឈ្នះ ធ្វើជាអ្នកជះឥទ្ធិពលទៅលើនិស្ស័យសាច់ឈាមនៃបាបនៅក្នុងជីវិតរបស់យើង។   

ជាច្រើនដង ការនិយាយគឺងាយស្រួលជាងការដែលធ្វើ 

និស្ស័យនៃអំពើបាបតែងចាក់ដោតយើងឲ្យធ្វើការសម្រេចចិត្ត ដើម្បីទទួលបាននូវភាពស្កប់ស្កល់ខាងឯសេចក្តីប៉ងប្រាថ្នារបស់ខ្លួន​ឯង   និងអ្វីដែលជាការំជើបរំជួលនៅក្នុងចិត្ត។ នេះហៅថាការល្បួង   ព្រះគម្ពីរម៉ាកុសបានពណ៌នាយ៉ាងដូច្នេះ:

“ពេលនរណាម្នាក់ជួបនឹងការល្បួងមិនត្រូវពោលថា   ព្រះជាម្ចាស់ល្បួងខ្ញុំឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឲ្យធ្វើអំពើអាក្រក់បានឡើយ   ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។   ម្នាក់ៗជួបនឹងការល្បួងមកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ   និងលួងលោមបញ្ឆោតប៉ុណ្ណោះ” យ៉ាកុប ១:១៣-១៤

មិនមែនទាល់តែការសម្រេចចិត្តដែលជាផ្នែករបស់យើងបានធ្វើ   ហើយចាញ់សេចក្តីល្បួង ទើបក្លាយទៅជាអំពើបាបនោះទេ។ 

”ចិត្តលោភលន់រមែងតែងតែបង្កើតអំពើបាប   លុះដល់អំពើបាបចម្រើនដល់កំរិត ហើយក៏បណ្តាលឲ្យស្លាប់។“ 

យ៉ាកុប ១:១៥ 

គឺជាការអស្ចារ្យទោះបីយ៉ាងណាក៏ដោយ   សេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ   និងព្រះគុណរបស់ព្រះជាម្ចាស់បង្ហាញដល់គ្រប់គ្រិស្តបរិស័ទទាំងអស់។   ព្រះអង្គអត់ទោសឲ្យយើង និងសម្អាតយើងពីគ្រប់អំពើបាបយើងទាំងអស់   យើងទទួលបានការអត់ទោស១០០%យ៉ាងពិតប្រាកដ។ 

“ប៉ុន្តែបើយើងទទួលសារភាពអំពើបាបរបស់យើង​   នោះព្រះជាម្ចាស់ដែលមានព្រះហឬទ័យស្មោះស្ម័គ្រ   និងសុចរិតទ្រង់នឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជំរះយើងឲ្យបានបរិសុទ្ធរួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង   ។ ” ១យ៉ូហាន ១:៩

ប៉ុន្តែនៅតែមានគ្រោះថ្នាក់ក្នុងការអនុញ្ញាត្តិឲ្យអំពើបាបកើតឡើងដែលយើងមិនបានកត់សម្គាល់។   នៅពេលដែលព្រះជាម្ចាស់អត់ទោស និងលាងសម្អាតអំពើបាបរបស់យើង   ព្រះអង្គមិនបានលុបចោលផ្លូវដែលនាំមកនូវការបំផ្លិចបំផ្លាញ   និងផលវិបាកដែលទទួលរងពីការនោះឡើយ​ ព្រមទាំងកាល:ទេស:នៃអំពើបាបដែលនៅសេសសល់។   ប៉ុន្តែព្រះអង្គនៅតែជួយយើងឲ្យឆ្លងរួចពីពេលវេលាដ៏លំបាកនោះ   ទោះបីយើងជាអ្នកសម្រេចចិត្តធ្វើដោយខ្លួនឯងក៏ដោយ។ សកម្ម ភាពដ៏ល្អបំផុតរបស់យើងគឺធ្វើគ្រប់ការទាំងអស់តាមដែលអាចធ្វើបាន   ចៀសវាងការធ្វើសេចក្តីសម្រេចចិត្តទាំងនោះតាំងពីដើមដំបូងមក។ 

ក្នុងព្រះគម្ពីរកូរិនថូសទី១ ពណ៌នានូវទិដ្ឋភាពសំខាន់ពីរដែលមានប្រសិទ្ធិភាពនៅក្នុងការដោះស្រាយជាមួយនឹងការល្បួង   និងអំពើបាប: 

“គ្មានការល្បួងណាមួយកើតមានដល់បងប្អូនក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។   ព្រះជាម្ចាស់មានព្រះហឬទ័យស្មោះត្រង់   ទ្រង់មិនបណ្តោយឲ្យមារល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ   ប៉ុន្តែនៅពេលបងប្អូនជួបការល្បូងព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និង

ឲ្យបងប្អូនអាចទ្រាំទ្របាន។” ១កូរិនថូស ១០:១៣

ទីមួយគឺថាមិនមែនមានតែយើងម្នាក់ឯងទេ នៅពេលយើងជួបការប្រយុទ្ធ។   អ្នកអាចដឹងថាមានបងប្អូនគ្រិស្តបរិស័ទផ្សេងទៀតមិនថា៣០ថ្ងៃ   ឬ៣០ឆ្នាំនៅក្នុងការដើរជាមួយនឹងព្រះជាម្ចាស់របស់ពួកគេ   នៅតែជួបការប្រយុទ្ធប្រឆាំងជាមួយនឹងអំពើបាប និងការល្បួងដូចជារូបអ្នកបានជួបដែរ។ 

ទីពីគឺព្រះជាម្ចាស់មិនអនុញ្ញាត្តិឲ្យសេចក្តីល្បួងធំហួសពេកនោះទេ   ដែលយើងនៅតែអាចធ្វើការសម្រេចចិត្តចៀសវាងការធ្វើអំពើបាប។   ព្រះអង្គតែងតែផ្តល់មធ្យោបាយដើម្បីឲ្យយើងគេចរួច   ការងាររបស់យើងគឺខិតខំធ្វើឲ្យអស់ពីសមត្ថភាពដែលអាចធ្វើបាន   រកផ្លូវចេញនៅក្នុងពេលដែលយើងកំពុងជួបការល្បួង។ 

ផ្នែកបន្ទាប់នេះនឹងផ្តល់ឲ្យនូវយុទ្ធសាស្រ្តដែលផ្អែកលើព្រះគម្ពីរសម្រាប់ប្រសិទ្ធិភាពនៅក្នុងការដោះស្រាយជាមួយនឹងអំពើបាប និងសេចក្តីល្បួង។   ការធ្វើសកម្មភាពតាមផែនការនេះ គឺជាវិធីមួយនៅក្នុងការថ្វាយព្រះជាម្ចាស់ជាអាទិភាពទី១នៅក្នុងជីវិតរបស់អ្នក។   

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2/#googtrans (km)