ថ្វាយអាទិភាពទីមួយទៅព្រះអង្គគំរូ
“ចំនុចយុទ្ធសាស្រ្តទាំង៥ ក្នុងការរស់នៅមានជ័យជំនះ”
ផ្នែកនេះផ្តល់ឲ្យចំនុចយុទ្ធសាស្រ្ត៥ ដែលផ្អែកលើព្រះគម្ពីរ ដែលមានប្រសិទ្ធិភាពនៅក្នុងការដោះស្រាយជាមួយនឹងអំពើបាប និងសេចក្តីល្បួង។ ការធ្វើសកម្មភាពតាមផែនការនេះ គឺជាវិធីមួយនៅក្នុងការថ្វាយព្រះជាម្ចាស់ជាអាទិភាពទី១នៅក្នុងជីវិតរបស់អ្នក។
១. ត្រូវដឹងថាព្រះជាម្ចាស់មើលមកអ្នកគឺជាមនុស្សដែលឥតខ្ចោះ បរិសុទ្ធ និងគ្មានកន្លែងបន្ទោសបាន គឺតាមរយ:កិច្ចការដែលព្រះយេស៊ូគ្រិស្តបានធ្វើ។ (សូមអាន ២កូរិនថូស ៥:២១)ជាច្រើនដងភាពមានពិរុទ្ធ និងអាម៉ាស់គឺជាផលប៉ះពាល់ទទួលរងពីអំពើបាបដែលបំផ្លិចបំផ្លាញយើងខ្លាំងជាងគេ
បំផុត។ ត្រូវយល់ថាយើងគ្មានទោសកំហុសទៀតឡើយ សម្រាប់អស់អ្នកដែលនៅក្នុងព្រះគ្រិស្ត គឺយើងមានជ័យជំនះលើអំពើបាប (រ៉ូម ៨:១) ។
២. សារភាពបាបរបស់អ្នក (សូមអាន ១យ៉ូហាន ១:៩)
សារភាពបាបរបស់យើងមានន័យថាយើងទទួលស្គាល់អំពើបាបទាំងនោះជាមុននៅក្នុងចិត្ត និងគំនិតរបស់យើង។ បន្ទាប់មកយើងសារភាពបាបទាំងនោះទៅព្រះជាម្ចាស់ សារភាពបាបរបស់យើងមិនចាំបាច់ប្រកាសជាសាធារណ:ទៅកាន់អ្នកដ៏ទៃឡើយ។ ការសារភាពគឺរវាងអ្នក និងព្រះជាម្ចាស់។
៣. មានការទទួលខុសត្រូវ (សូមអាន យ៉ាកុប ៥:១៦) ស្វែងរកមិត្តភក្តិគ្រិស្តបរិស័ទដែលអ្នកទុកចិត្ត គ្រូគង្វាល ឬសមាជិកក្រុមគ្រួសារដែលអ្នកអាចទុកចិត្តបាន។ នេះគឺជាវិធីដែលមានប្រសិទ្ធិភាពនៅក្នុងការណែនាំឲ្យមានការទទួលខុសត្រូវ និងអធិដ្ឋានគាំទ្រក្នុងពេលធ្វើសង្គ្រាម។
៤. ជៀសវាងប្រភពដែលនាំឲ្យមានការល្បួង (សូមអាន
យ៉ាកុប ១:១៣-១៥) នេះជាចំនុចដែលត្រូវខិតខំជាងគេបំផុត នៅក្នុងការអនុវត្តន៍ និងតម្រូវឲ្យមានគំនិតច្នៃប្រឌិតមួយចំនួន និងធ្វើផែនការ។ សេចក្តីពិតគឺថាប្រសិនបើអ្នកអាចចៀសវាងសេចក្តីល្បួងបាន អ្នកនឹងចៀសពីអំពើបាបបានផងដែរ។
៥. អានព្រះបន្ទូលព្រះ (សូមអានទំនុកតម្កើង ១១៩:១១)
ព្រះបន្ទូលរបស់ព្រះប្រាប់យើងយ៉ាងច្បាស់ថា នៅពេលដែលយើង “លាក់ព្រះបន្ទូលនៅក្នុងចិត្តរបស់យើង” ផ្តល់ឲ្យយើងនូវកម្លាំងពិសេសក្នុងការនិយាយថាទេ ចំពោះសេចក្តីល្បួង និងអំពើបាប។
អំពីគម្រោងអាននេះ
ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2/#googtrans (km)