ថ្វាយអាទិភាពទីមួយទៅព្រះអង្គគំរូ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

“ព្រះអង្គចង់បានអាទិភាពទីមួយក្នុងចិត្តរបស់អ្នក”

នៅក្នុងសង្គមបច្ចុប្បន្ននេះ មនុស្សជាច្រើនតម្លៃរបស់គេគឺពឹងផ្អែកទៅលើទ្រព្យសម្បត្តិ   របៀបដែលពួកគេអាច “សហការបានកាន់តែខ្ពស់” ជំនួញរបស់គេទទួលបានជោគជ័យ   ឬក៏មានអ្នកណាខ្លះដែលពួកគេបានស្គាល់ ។ 

ប៉ុន្តែប្រសិនបើសារ:សំខាន់នៃទស្សនះរបស់យើងសាងសង់លើការអស់ទាំងនេះ   នោះយើងនឹងមានអារម្មណ៍ល្អសម្រាប់ខ្លួនយើងតែប៉ុណ្ណោះ​ ពេលដែលយើងទទួលបានជោគជ័យលើផ្នែកអស់ទាំងនេះ។   នៅពេលទ្រព្យសម្បត្តិ និងភាពជោគជ័យធ្លាក់ចុះ តម្លៃនៅក្នុងខ្លួនយើងនឹងចុះអន់ថយដែរ   ពីព្រោះគ្រឹះរបស់យើងមិនរឹងមាំ។ ព្រះយេស៊ូបានពណ៌នាការនេះបែបដូច្នេះ:

“ចំណែកឯអ្នកដែលស្តាប់ពាក្យខ្ញុំតែមិនប្រព្រឹត្តតាម   ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ លុះទឹកហូរមកបោកផ្ទះនោះ   ផ្ទះនោះក៏រលំខូចខាតភ្លាមគ្មានអ្វីសល់ឡើយ។ ” លូកា ៦:៤៩

អត្តសញ្ញាណរបស់យើងរឹងមាំ គឺអាស្រ័យទៅលើកន្លែងដែលយើងបានដាក់គ្រឹះ។   ដោយសាងសង់អត្តសញ្ញាណរបស់យើងលើថ្មគ្រឹះដ៏រឹងមាំ គឺព្រះយេស៊ូគ្រិស្ត យើងដឹងអ្វីៗដែលយើងធ្វើនៅក្នុងជីវិតរបស់យើង   មិនពឹងផ្អែកទៅលើការផ្លាស់ប្តូរនៃអ្វីៗដែលជាកិច្ចការបណ្តោះអាសន្ននោះឡើយ។ 

នៅពេលដែលព្រះយេស៊ូគ្រិស្តទ្រង់ជាគ្រឹះរបស់យើង 

ស្ថេរភាពរបស់យើងគឺមានភាពយ៉ាងដូច្នេះ:

“អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ   គាត់ជីកដីយ៉ាងជ្រៅហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់   ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានដែរ   ព្រោះគាត់បានសង់យ៉ាងមាំ។” 

លូកា ៦:៤៨

សូមគិតបន្តិចពីជម្រើសជាច្រើននៅក្នុងជីវិត   ដែលអ្នកត្រូវសាងសង់គ្រឹះ នៃសារ:សំខាន់ទៅលើ។​   ការទាំងនោះរាប់បញ្ចូលទាំងទ្រព្យសម្បតិ្ត មុខរបរ រូបឆោម ក្រុមគ្រួសារ   ភាពល្បីល្បាញ អំណាច ឬមនុស្សដែលអ្នកស្គាល់។ មានអ្វីផ្សេងទៀតដែលអ្នកគិតឃើញដែរឬទេ?   ចំនុចទាំងអស់នេះដែលយើងសាងសង់អត្តសញ្ញាណរបស់យើងលើ មានតែព្រះយេស៊ូមួយគត់ដែលបានធានាយើង   ពីជិវិតរស់នៅរបស់គ្រិស្តបរិស័ទដែលមានភាពជោគជ័យ។ 

ប៉ុន្តែបើយើងពិនិត្យមើលជម្រើសផ្សេងទៀត   គ្មានអ្វីមួយដែលមិនល្អ ឬជាការដែលអាក្រក់ឡើយ។ ជាការពិតចំណុចពិសេសទាំងអស់នោះ   វាគឺជាផ្នែកដ៏សំខាន់នៃការទទួលខុសត្រូវ ដែលព្រះបានដាក់នៅក្នុងជីវិតរបស់យើង។   ប៉ុន្តែនៅក្នុងព្រះគម្ពីរម៉ាថាយព្រះយេស៊ូជួយយើងឲ្យស្វែងរកតុល្យភាព។

“ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត   ឬសម្លៀកបំពាក់សម្រាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ   ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ   វាមិនដែលសាបព្រោះមិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្តែព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ   ទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នា   អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។” ម៉ាថាយ ៦:២៥-២៦

នៅពេលដែលយើងសម្រេចបានសេចក្តីពិតនេះនៅក្នុងជីវិតរបស់យើង   យើងនឹងមានភាពសុខសាន្ត និងសេចក្តីពេញចិត្តរួចផុតពីទុក្ខព្រួយ និងភាពតប់ប្រមល់។   តុល្យភាពនេះគឺទទួលបាននៅពេលដែលយើងដាក់ព្រះយេស៊ូជាទីមួយនៅលើគ្រប់ផ្នែកទាំងអស់ក្នុងជីវិតរបស់យើង។   

“ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់   និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន   ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។ ” ម៉ាថាយ ៦:៣៣

យើងទាំងអស់គ្នាមានសុបិន្តនិមិត្ត ទិសដៅ   មានសេចក្តីប៉ងប្រាថ្នា​ ពីព្រោះព្រះអង្គបានរៀបចំយើងសម្រាប់ការនោះ​ ។

ប៉ុន្តែការដាក់ព្រះយេស៊ូជាទីមួយនឹងដឹកនាំឲ្យពិនិត្យមើលអាទិភាពរបស់អ្នក   និងបំណងចិត្តរបស់អ្នក   ថាហេតុអ្វីបានជាអ្នកមានការជម្រុញទឹកចិត្តចង់ធ្វើកិច្ចការដែលអ្នកមានសេចក្តីប៉ងប្រាថ្នា។   នៅពេលដែលព្រះអង្គជាចំនុចទីមួយនៅក្នុងសុបិត្តរបស់អ្នក និងអ្វីដែលអ្នកចង់ធ្វើ   អនាគតរបស់អ្នកនឹងពេញទៅដោយអំណរ និងភាពអស្ចារ្យ។ 

នៅពេលដែលព្រះជាម្ចាស់ដាក់ការជម្រុញទឹកចិត្តដែលគួរឲ្យសង្ស័យណាមួយទៅក្នុងគំនិតរបស់អ្នក   ការឆ្លើយតបដ៏មានសារ:សំខាន់របស់អ្នកគួរតែជាការស្ម័គ្រចិត្តនៅក្នុងការផ្លាស់ប្រែ។   ការផ្លាស់ប្រែពេលខ្លះជាការពិបាក   ប៉ុន្តែព្រះជាម្ចាស់តែងតែដាក់ការដែលល្អបំផុតនៅក្នុងគំនិតរបស់អ្នក   និងព្រះអង្គចង់ឲ្យអ្នករីកចម្រើនខាងព្រលឹងវិញ្ញាណ។ 

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2/#googtrans (km)