ថ្វាយអាទិភាពទីមួយទៅព្រះអង្គគំរូ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

“ព្រះអង្គបានដាក់អ្នកជាអាទិភាពទីមួយនៅក្នុងព្រះហឬទ័យរបស់ព្រះអង្គ”

តើអ្នកគិតដូចម្តេចប្រសិនបើមានអ្នកណាម្នាក់ប្រាប់អ្នកថា   ព្រះជាម្ចាស់ទតមើលមកអ្នកគឺជាមនុស្សដែលគ្មានបាបសោះ?   ការពិតគឺពីព្រោះកិច្ចការសង្គ្រោះរបស់ព្រះយេស៊ូគ្រិស្តនៅលើឈើឆ្កាង   នោះគឺជាអ្វីជាក់ស្តែងដែលព្រះជាម្ចាស់ទតមើលមកអ្នក។   ក្នុងនាមយើងជាគ្រិស្តបរិស័ទយើងត្រូវបានលើកលែងទោស បានលុបលាងសម្អាត និងមានសេរីភាព។   

មានន័យថាយើងបរិសុទ្ធ   ជាម្នាក់ដែលបានចូលរួមឈរយ៉ាងពិសេសនៃពួកសុចរិតក្នុងព្រះគ្រិស្ត។ អ្នកឥតខ្ចោះ   បរិសុទ្ធ និងគ្មានកន្លែងបន្ទោសបាននៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់   ព្រះអង្គហៅអ្នកថាជាបុត្ររបស់ព្រះអង្គ ជាអ្នកស្នងមរតកទ្រព្យសម្បតិ្តរបស់ព្រះអង្គ   និងជាមិត្តរបស់ព្រះអង្គ។

“រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស   ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ   ជាប្រជារាស្រ្តដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ   ដើម្បីអោយបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ   ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹតមកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ ។ ”

១ពេត្រុស ២:៩

ការស្វែងយល់ដ៏ពិតពីរបៀបដែលព្រះជាម្ចាស់ទតមើលមកយើង   គឺចាប់ផ្តើមពីរបៀបដែលយើងមើលទៅឯព្រះអង្គ។ ព្រះអង្គមិនបានទតមើលមកយើងពីចម្ងាយ   ឃ្លាំមើលយើងពេលណាយើងធ្វើខុស ដើម្បីនឹងដាក់ទោសយើងនោះ

ឡើយ។ គ្មានការណាមួយអាចចេញឆ្ងាយពីសេចក្តីពិតឡើយ

សូមពិចារណាលើអ្វីដែលខព្រះគម្ពីរនេះបានចែង:

”រីឯអស់អ្នកដែលបានទទួលព្រះអង្គ   គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។   អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា   ឬពីបំណងមនុស្សឡើយគឺកើតពីព្រះជាម្ចាស់វិញ ។ “

យ៉ូហាន ១:១២-១៣

ព្រះជាម្ចាស់មើលមកយើងម្នាក់ៗគឺជាកូនដ៏ជាទីស្រលាញ់របស់ទ្រង់ផ្ទាល់   ព្រះអង្គជាព្រះបិតាពេញដោយសេចក្តីស្រលាញ់។ ទ្រង់បង្ហាញការពេញចិត្ត   និងការយកចិត្តទុកដាក់ដល់យើងចេញពីសេចក្តីមេត្តាករុណារបស់ព្រះអង្គដែលគ្មានទីបញ្ចប់។   ខព្រះគម្ពីរខ្លះនៅក្នុងបទចម្រៀងសាឡូម៉ូន បង្ហាញអំពីកម្រិតនៃសេចក្តីស្រលាញ់ដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដល់យើង   ដោយប្រៀបធៀបទៅនឹងភាពជិតស្និទ្ធនៃសេចក្តីស្រលាញ់រវាងប្តីហើយនឹងប្រពន្ធ។   ព្រះគម្ពីរ ហេប្រឺ ១១:៦ ប្រាប់យើងថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលបានស្វែងរកព្រះអង្គ។   

ព្រះជាម្ចាស់មើលមកកូនរបស់ព្រះអង្គម្នាក់ៗគឺក្នុងរបៀបមួយជ្រាលជ្រៅ   ខុសគ្នាពីរបៀបដែលពេលខ្លះយើងមើលមកខ្លួនយើង។​ ការស្វែងយល់ពីរបៀបដែលព្រះជាម្ចាស់មើលមកយើង   គឺរកឃើញនៅលើកិច្ចការដែលព្រះយេស៊ូគ្រិស្តចាប់ផ្តើមចូលមកក្នុងជីវិតរបស់យើង នៅពេលដែលយើងទទួលសេចក្តីសង្គ្រោះ   ។ 

“ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ត   អ្នកនោះបានកើតជាថ្មីអ្វីៗពីអតីតកាលបានកន្លងផុតទៅ   ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ ។ ” ២កូរិនថូស ៥:១៧

“ព្រះគ្រិស្តគ្មានបាបទាល់តែសោះ   តែព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង   ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយព្រះគ្រិស្តដែរ ។ ” ២កូរិនថូស ៥:២១

ការកើតជាថ្មីនេះគឺជាការអស្ចារ្យរបស់ព្រះជាម្ចាស់   គឺជាការផ្លាស់ប្រែទាំងស្រុងនៃលក្ខណ:ខាងឯព្រលឹងវិញ្ញាណរបស់យើង និងមនុស្សខាងក្នុង។   ព្រះអង្គបានអត់ទោសបាប និងលាងសម្អាតបាបរបស់យើងទាំងអស់ តាំងពីអតីតកាល បច្ចុប្បន្ន   និងអនាគត។ យើងមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយនឹងព្រះអង្គ។

“ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា   ព្រះអង្គក៏ដកកំហុសរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរ ។” ទំនុកតម្កើង ១០៣:១២

យើងជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ឈរនៅចំពោះព្រះអង្គ   ដោយគ្មានស្នាមនៃអំពើបាប យើងពិតជាមនុស្សសុចរិតរបស់ព្រះអង្គ តាមរយ:កិច្ចការដែលព្រះយេស៊ូបានធ្វើនៅលើឈើឆ្កាង។   ព្រះជាម្ចាស់ពិតជាបានដាក់យើងជាអាទិភាពទីមួយនៅក្នុងព្រះហឬទ័យរបស់ព្រះអង្គ។ 

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងាយយល់ និងអនុវត្តន៍ និងជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រិស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2/#googtrans (km)