បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ
ការអធិស្ឋានគឺជាអាទិភាព
នៅក្នុងម៉ាថាយ 9:37–38 ព្រះយេស៊ូវទ្រង់មានបន្ទូលថា «ចំរូតធំណាស់តែមានអ្នកច្រូតតិចទេ។ដូច្នេះចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូតឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់ (ពគប)។»
ពាក្យថា «បញ្ជូនចេញ» ជាភាសាក្រេកមានអត្ថន័យថា «ជំរុញទៅមុខ»។ អង្គការ Propel Women ត្រូវបានបង្កើតឡើងតាមខគម្ពីរនេះ។ដូច្នេះខណៈដែលយើងខិតខំដើម្បីបំភ្លឺដល់ការអធិស្ឋានរបស់យើងយើងនឹងធ្វើតាមបន្ទូលដែលព្រះយេស៊ូវបានបញ្ញត្តិ ៖ដូច្នេះចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូតឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់។ ចំរូតធំណាស់។ឱកាសដែលនគរព្រះរីកចម្រើនគឺនៅទីនេះ និងក្នុងពេលឥឡូវនេះ។អ្វីទៅជាគន្លឹះនៃការមើលឃើញការកើតឡើងនៃរឿងនេះ? ការអធិស្ឋាន !
ការអធិស្ឋានមានថាជាការនិយាយទៅកាន់ព្រះ។វាអាចជាការសន្ទនាដែលកើតមានឡើងក្នុងចិត្តឬជាការសន្ទនាឮចេញមកក្រៅ។វាអាចកើតមានតែម្នាក់ឯងឬកើតមានជាក្រុម។វាអាចកើតឡើងពេលយើងកំពុងឈរយ៉ាងរឹងមាំនៅលើផែនដីនេះឬពេលកំពុងស្ថិតក្នុងលំហអាកាសរាប់ពានហ្វីត។ប៉ុន្តែរឿងដ៏អស្ចារ្យនោះនៅត្រង់ថា៖ពេលយើងអធិស្ឋានព្រះទ្រង់ស្តាប់មានបន្ទូលហើយឆ្លើយតប។
ព្រះនៃចក្រវាឡចង់ស្តាប់ឮពីអ្នក។ទ្រង់មិនត្រឹមតែដឹកនាំការសន្ទនាប៉ុណ្ណោះទេទ្រង់ក៏បានហៅយើងឱ្យនិយាយទៅកាន់ទ្រង់តាមការអធិស្ឋានប៉ុន្តែទ្រង់ក៏ដាក់បញ្ចូលការអធិស្ឋានរបស់យើងទៅក្នុងកិច្ចការដែលទ្រង់កំពុងធ្វើនៅក្នុងពិភពលោកនេះផងដែរ។
ទោះបីជាអ្នកនៅទីណាមានប្រវត្តិយ៉ាងណាមិនថាមានឬមិនមានឥទ្ធិពលយ៉ាងណា — នៅទីផ្សារជាម្តាយមេផ្ទះជាប្រធានប្រតិបត្តិជាវេជ្ជបណ្ឌិតជាគ្រូបង្រៀនជាសិស្ស ជាមេធាវីឬជាវិចិត្រករក្ដី — ការអធិស្ឋានគឺជាកន្លែងដែលកិច្ចការរបស់ព្រះនិងកិច្ចការរបស់អ្នកក្នុងពិភពលោកនេះត្រួតស៊ីលើគ្នា។ ពេលយើងអធិស្ឋានព្រះទ្រង់បានសន្យាថានឹងជំនះឧបសគ្គផ្លាស់ប្ដូរគ្រប់យ៉ាង ដើម្បីទៅដល់ក្រុមពពួកជនដែលមិនទាន់ស្គាល់ទ្រង់នៅឡើយ។ ព្រះទ្រង់ធ្វើដូច្នេះ ដើម្បីឱ្យការអធិស្ឋានដ៏តូចតាចរបស់យើងនាំឱ្យមានភាពខុសប្លែកពេញនគរដ៏អស់កល្ប! ព្រះកំពុងផ្លាស់ប្ដូរពិភពលោកដោយអំណាចរបស់ទ្រង់និង តាមរយៈការអធិស្ឋានរបស់យើង!
អធិស្ឋានថា
«ព្រះអម្ចាស់ខ្ញុំសូមអធិស្ឋានថាឆ្នាំនេះខ្ញុំនឹងឃើញទ្រង់នាំមកនូវអំណាចដើម្បីដឹកនាំប្រជាជនទៅរកទ្រង់។ យោងតាមពាក្យសំដីរបស់ព្រះអង្គក្នុងខគម្ពីរម៉ាថាយ 9:37-38 អាចនឹងមានអ្នកច្រូតកាន់តែច្រើន ដែលមានការជំរុញចិត្តក្នុងចំរូតជាងពេលពីមុនមក។ សូមឱ្យថ្ងៃខាងមុខត្រូវបានសម្គាល់ដោយចំរូតដ៏អស្ចារ្យទាំងអស់ដើម្បីសិរីល្អរបស់ព្រះអង្គនិងការរីកចំរើននៃនគររបស់ព្រះអង្គនៅលើផែនដីនេះ។ហើយខ្ញុំប្តេជ្ញាចិត្តចំពោះព្រះអង្គដ្បិតថាខ្ញុំក៏នឹងចូលរួមចំរូតនេះផងដែរ។អាម៉ែន។»
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការអធិស្ឋានគឺជាអំណោយមួយ ជាឱកាសដ៏អស្ចារ្យដើម្បីមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការបំផុសគំនិតឱ្យអធិស្ឋានជាប្រចាំ និងប្រកបដោយភាពក្លាហានដ៏អស្ចារ្យ។
More
យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/