បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ
ថ្នាក់រៀនកម្រិតជាន់ខ្ពស់អំពីការអធិស្ឋានរបស់ព្រះយេស៊ូវ
ព្រះយេស៊ូវមិនសន្មតថាយើងនឹងដឹងគ្រប់យ៉ាងអំពីការអធិស្ឋានដោយស្វ័យប្រវត្តិនោះទេ។ទ្រង់ប្រណីសន្តោសដោយបានបង្រៀងអ្នកដើរតាមទ្រង់ដែលចង់រៀនអំពីរបៀបអធិស្ឋានក្នុងសេចក្តីអធិប្បាយនៅលើភ្នំដោយមានបន្ទូលថា៖
«តែឯអ្នកកាលណាអធិស្ឋាននោះត្រូវឲ្យចូលទៅក្នុងបន្ទប់ហើយបិទទ្វាររួចអធិស្ឋានដល់ព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅទីលាក់កំបាំងចុះ។នោះព្រះវរបិតានៃអ្នកដែលទតឃើញក្នុងទីលាក់កំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។ហើយកាលណាអធិស្ឋាននោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗដូចពួកសាសន៍ដទៃឡើយដ្បិតគេស្មានថាព្រះទ្រង់នឹងស្តាប់គេដោយគេពោលពាក្យជាច្រើន។ដូច្នេះកុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយដ្បិតព្រះវរបិតានៃអ្នកទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការមុនដែលអ្នកសូមផង។
«ដូច្នេះចូរអធិស្ឋានបែបយ៉ាងនេះវិញថា៖
ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ
សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ។
សូមឲ្យរាជ្យទ្រង់បានមកដល់។
សូមឲ្យព្រះហឫទ័យទ្រង់បានសំរេច
នៅផែនដីដូចនៅស្ថានសួគ៌ដែរ។
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ
ដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ
តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ។»
ម៉ាថាយ 6:6–13
ចូរកត់សម្គាល់ការពិតដែលព្រះយេស៊ូវបានដាក់បញ្ចូល៖
ការអធិស្ឋានមិនចាំបាច់ត្រូវតែវែងឬស្មុគស្មាញនោះទេ។
ការអធិស្ឋានមិនមែនជាការសំដែងជាសាធារណៈនោះទេប៉ុន្តែវាជាការតភ្ជាប់ទៅកាន់ព្រះ។
ព្រះស្វាគមន៍ការអធិស្ឋាន។
ទ្រង់ស្រលាញ់ពេញចិត្តនឹងធ្វើការឆ្លើយតបពេលយើងទៅរកទ្រង់។
ការអធិស្ឋានជាឱកាសដើម្បីថ្វាយបង្គំព្រះនិងទទួលស្គាល់ភាពអស្ចារ្យរបស់ទ្រង់។
ការអធិស្ឋានអាចរួមបញ្ចូលការស្នើសុំការលើកលែងទោសស្នើសុំការប្រទាននិងស្វែងរកព្រះហឫទ័យនៃព្រះ។
ការអធិស្ឋានធ្វើឱ្យនគររបស់ព្រះនៅលើភពផែនដីនេះរីកចម្រើនទៅមុខ។
ជំនាញនិងកម្រិតស្មុគស្មាញមិនសំខាន់នោះទេព្រោះថាយើងមិនយកជំនឿចិត្តរបស់យើងទៅដាក់ក្នុងអំណាចនៃការអធិស្ឋានរបស់យើងនោះទេ។ជំនឿចិត្តរបស់យើងគឺនៅក្នុងអំណាចនៃព្រះជាព្រះដែលស្រលាញ់យើងនិងស្តាប់យើងហើយធ្វើកិច្ចការនានានៅពេលដែលយើងធ្វើការអធិស្ឋាន។ នេះហើយជាមូលហេតុ ដែលយើងធ្វើការអធិស្ឋាន។
«ពាក្យដ៏ត្រឹមត្រូវ» ឬវិធីពិតប្រាកដមិនមែនជាការផ្តោតលើការអធិស្ឋាននោះទេ។នោះគឺជាព្រះយេស៊ូវទេតើ។
ការអធិស្ឋាន
«ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ។សូមឲ្យរាជ្យទ្រង់បានមកដល់។សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយតែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ។»
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ការអធិស្ឋានគឺជាអំណោយមួយ ជាឱកាសដ៏អស្ចារ្យដើម្បីមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការបំផុសគំនិតឱ្យអធិស្ឋានជាប្រចាំ និងប្រកបដោយភាពក្លាហានដ៏អស្ចារ្យ។
More
យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/