បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ
វិធីប្រាំមួយយ៉ាងក្នុងការអធិស្ឋាន
ប្រសិនបើអ្នកស្វែងរក «របៀបអធិស្ឋាន» តាមអ៊ីនធឺណិតនោះអ្នកនឹងឃើញរាប់រយឬដល់ទៅរាប់ពាន់គំនិតការអនុវត្តនិងគោលការណ៍អំពីការអធិស្ឋាន។មិនមានវិធីត្រឹមត្រូវក្នុងការអធិស្ឋានតែម្យ៉ាងប៉ុណ្ណោះទេប៉ុន្តែនេះជាការណែនាំដ៏មានប្រយោជន៍មួយចំនួន៖
អធិស្ឋានតាមម៉ោងដែលកំណត់ទុកក្នុងកាលវិភាគនិងដោយមិនចាំបាច់រៀបចំត្រៀម
វាជារឿងសំខាន់ក្នុងការរៀបចំពេលវេលាជាមួយព្រះក៏ដូចជាពេលដែលកើតមានដោយមិនមានការត្រៀមទុក។បទគម្ពីរជំរុញឱ្យយើងអធិស្ឋានឥតឈប់ឈរ (1 ថែស្សាឡូនិក 5:17)។ ចូរអធិស្ឋានគ្រប់កន្លែងដែលអ្នកអាចធ្វើទៅបានតាមគ្រប់របៀបដែលអ្នកអាចធ្វើទៅបាន!
ចូរអធិស្ឋានតែម្នាក់ឯងដោយគ្មានអ្នកដទៃ
ពេលយើងពិបាកស្តាប់សូរសៀងរបស់ព្រះវាមានប្រយោជន៍ក្នុងការមានមិត្តភក្ដិ ដែលអាចអធិស្ឋានជាមួយយើង។នៅក្នុងព្រះគម្ពីរយើងឃើញថាព្រះបានជួបមនុស្សដែលអធិស្ឋានតែម្នាក់ឯង (ម៉ាថាយ 6:6) នៅពេលពួកគេអធិស្ឋានជាមួយអ្នកដទៃ (ម៉ាថាយ 18:20) និងជាក្រុមជំនុំ (កិច្ចការ 2:42)។
អធិស្ឋានដោយស្ងប់ចិត្តនិងដោយសំឡេងឭមកក្រៅ
ចូរនិយាយពាក្យអធិស្ឋានរបស់អ្នកឲ្យឮចេញមកក្រៅសូម្បីតែពេលដែលអធិស្ឋានតែម្នាក់ឯង។វាអាចមានអារម្មណ៍ថាដូចជាការសន្ទនាពិតប្រាកដហើយអ្នកមានចំណុចភ្ជាប់ទំនាក់ទំនងនៃពាក្យរបស់អ្នកកាន់តែច្រើនខណៈពេលដែលអ្នកគិតអំពីវានិយាយអំពីវា និងស្តាប់វា។
អធិស្ឋានទាំងកាយទាំងចិត្ត
នៅក្នុងព្រះគម្ពីរយើងឃើញឧទាហរណ៍នៃមនុស្សអធិស្ឋានដោយដេកផ្កាប់មុខលើដីលុតជង្គង់អង្គុយឈរឬលើកដៃឡើងលើ។ការប្ដូរជំហរអាចជួយយើងឲ្យរក្សាចិត្តនៅក្នុងខ្លួននិងភ្ជាប់ទំនាក់ទំនងជាមួយព្រះក្នុងការអធិស្ឋាន។
ចូរអធិស្ឋានតាមពាក្យសម្ដីរបស់អ្នកនិងពាក្យសម្ដីរបស់អ្នកដទៃ
ជួនកាលការអធិស្ឋានគឺជាលំហូរនៃគំនិតនិងបំណងប្រាថ្នារបស់យើងផ្ទាល់ខណៈពេលដែលយើងបង្ហាញគំនិតទាំងនេះទៅកាន់ព្រះវរបិតា។ប៉ុន្តែក្នុងប្រវត្តិសាស្ត្រសាសនាចក្រអ្នកជឿក៏បានអធិស្ឋានដោយប្រើពាក្យដែលសរសេរដោយអ្នកដទៃផងដែរ (ជួនកាលគេហៅថាពិធីថ្វាយបង្គំ)។ការអធិស្ឋានទំនុកតម្កើងឬការអធិស្ឋានរបស់ព្រះអម្ចាស់ជាឧទាហរណ៍នៃការនេះក្នុងព្រះគម្ពីរ។
អធិស្ឋានខណៈពេលអ្នកដកដង្ហើម
មនុស្សជាច្រើនហៅវាថា «ការអធិស្ឋានដកដង្ហើម» ហើយការអធិស្ឋាននេះជាការអនុវត្តដែលត្រូវបានបង្កើតឡើងដើម្បីជួយផ្តោតលើឃ្លានៃសេចក្តីពិតពីបទគម្ពីរ៖មួយឃ្លានៅពេលដកដង្ហើមចូលបន្ទាប់មកមួយឃ្លាទៀតនៅពេលដកដង្ហើមចេញចំណែកឯព្រះវិញ្ញាណបរិសុទ្ធបំពេញចន្លោះទទេដូចដែលទ្រង់បានសន្យា។ (រ៉ូម 8:26)។
ការអធិស្ឋាន
«ទូលបង្គំមានសេចក្តីជំនឿ (ដង្ហើមចូល)។សូមជួយបំបាត់ភាពគ្មានជំនឿរបស់ទូលបង្គំ (ដង្ហើមចូល)។»
«សូមទ្រង់គង់នៅជាមួយទូលបង្គំឥឡូវនេះ (ដង្ហើមចូល)។សូមអរព្រះគុណ (ដង្ហើមចេញ)។»
«ទូលបង្គុំមានអារម្មណ៍ថាគ្មានរូប (ដង្ហើមចូល)។សូមអរព្រះគុណដែលទ្រង់ទតឃើញទូលបង្គំ (ដង្ហើមចេញ)។»
«ទ្រង់បង្កើតរូបប្រាណទូលបង្គំ (ដង្ហើមចូល)។ទូលបង្គំនឹងគោរពនិងស្រលាញ់រូបប្រាណនេះ (ដង្ហើមចេញ)។»
«នេះជារឿងដ៏លំបាក (ដង្ហើមចូល)។ឱព្រះអម្ចាស់អើយទូលបង្គំនឹងរង់ចាំជំនួយពីទ្រង់ (ដង្ហើមចេញ)។»
អំពីគម្រោងអាននេះ
ការអធិស្ឋានគឺជាអំណោយមួយ ជាឱកាសដ៏អស្ចារ្យដើម្បីមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការបំផុសគំនិតឱ្យអធិស្ឋានជាប្រចាំ និងប្រកបដោយភាពក្លាហានដ៏អស្ចារ្យ។
More
យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/