បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ថ្ងៃទី 6 ក្នុងចំណោម 6 ថ្ងៃ

វាមានសារៈសំខាន់ចំពោះព្រះ

យើង​អាច​អធិស្ឋាន​សម្រាប់​រឿងគ្រប់យ៉ាង។ដូច​លោកស្រី Christine Caine បានមានប្រសាសន៍ថា «ប្រសិនបើវា​មានសារៈសំខាន់​ចំពោះអ្នកវា​ក៏មានសារៈសំខាន់ចំពោះព្រះ។» ប្រសិនបើ​វា​ជា​អ្វី​ដែល​យើងបារម្ភឬ​ខ្វល់ខ្វាយ​នោះវាក៏​ជា​អ្វី​ដែល​យើង​អាច​អធិស្ឋាន​បាន​ផងដែរ។

លោកប៉ុល​ជំរុញទឹកចិត្តយើង​ក្នុង​ខគម្ពីរ​ភីលីព 4:6–7 «កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយចូរ​ទូល​ដល់​ព្រះឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ដោយ​សេចក្ដី​អធិស្ឋាននឹង​ពាក្យ​ទូល​អង្វរទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។យ៉ាង​នោះសេចក្ដី​សុខ‌សាន្ត​របស់​ព្រះដែល​ហួស​លើស​ពី​អស់​ទាំង​គំនិតនឹង​ជួយ​ការ‌ពារ​ចិត្តហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នាក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ» (ពគប)។

តើយើងអាចអធិស្ឋានអំពីអ្វីដែរ? ចម្លើយ​របស់លោកប៉ុល​មានភាពច្បាស់លាស់៖គ្រប់ការទាំងអស់ ! មិនមានអ្វីដែលតូចតាចពេកនោះទេចំពោះព្រះ។ហើយខណៈពេលដែលពាក្យថា «កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ» អាច​នាំឲ្យ​មានអារម្មណ៍ថាពាក្យសម្ដីទាំងនេះ​មិនអាណិតអាសូរចំពោះការលំបាកណាមួយដែលយើងជួបប្រទះនោះវាជាការ​សំខាន់ក្នុងការកត់សម្គាល់ថាលោក​ប៉ុលបានសរសេរពាក្យទាំងនេះនៅពេលលោកជាប់នៅក្នុងគុក។លោកមិន​បាន​ប្រាប់​យើង​ឱ្យ​ «កុំខ្វល់ខ្វាយ​ ចូរសប្បាយរីករាយ» ដែលជាពាក្យ​ចាំមាត់​របស់​យើងឯណា។ការមិនអើពើឬកាត់បន្ថយការពិតនៃកាលៈទេសៈរបស់យើងជា​ការមិនទទួលខុសត្រូវ។ប៉ុន្តែ​មានផ្លូវ​មួយដើម្បីឱ្យ​​យើង​ទទួល​បាន​បទពិសោធន៍នៃ​សន្តិភាពនិង​អំណាច​របស់​ព្រះ​នៅចំពេល​​​ព្រួយ​បារម្ភនិង​មានភាព​តានតឹង​របស់​យើង ​​នោះ​ហើយ​ជា​មូលហេតុ​ដែលលោកប៉ុល​លើក​ទឹក​ចិត្ត​យើង​ឲ្យ «​ទូល​ដល់​ព្រះឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់យើង​» ។មែនហើយព្រះ​ចូលរួមយ៉ាងសកម្មក្នុងការថែទាំចក្រវាឡទាំងមូលក៏ដូច​ជា​បញ្ហាសំខាន់ៗនៃពិភពលោកនេះប៉ុន្តែព្រះវរបិតាសួគ៌របស់យើងក៏ចូល​ពាក់ព័ន្ធនិងខ្វល់ខ្វាយជាមួយនឹងព័ត៌មានលម្អិតនៃជីវិតរបស់បុត្រាបុត្រីទ្រង់ដូច​គ្នា​ផងដែរពោលគឺ៖ការងារទំនាក់ទំនងអារម្មណ៍ការភ័យខ្លាចនិងសកម្មភាពប្រចាំថ្ងៃរបស់យើង។

ព្រះ​ទត​ឃើញ​អ្នកព្រះ​ស្គាល់​អ្នកហើយ​ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។

បើ​អ្វី​មួយ​សំខាន់​ចំពោះ​អ្នកអ្វីនោះក៏សំខាន់​ចំពោះ​ព្រះផងដែរ។ ដូច្នេះចូរអធិស្ឋានអំពីវាចុះ !

ការអធិស្ឋាន

ឱព្រះវរបិតា​ សូមអរព្រះគុណទ្រង់ដែលទ្រង់យកចិត្តទុកដាក់ចំពោះការចិញ្ចឹមបក្សីនិងការ​លម្អ​ផ្ការុក្ខជាតិហើយនោះគ្រាន់តែជាមួយចំណែកតូច​នៃក្ដីខ្វល់ខ្វាយរបស់ទ្រង់​អំពីភាពលម្អិតនៃជីវិតរបស់ខ្ញុំនិងអ្វីៗដែលមាននៅក្នុងចិត្តរបស់ខ្ញុំប៉ុណ្ណោះ។ថ្ងៃនេះខ្ញុំសូមផ្តល់ឈ្មោះ​អ្វីដែលខ្ញុំយកចិត្តទុកដាក់នៅចំពោះមុខ​ទ្រង់៖សូមទ្រង់​បង្ហាញប្រាជ្ញាវត្តមាននិងអំណាចរបស់ទ្រង់​នៅក្នុង​របស់ទាំងនេះផងចុះ។ហើយ​ទូលបង្គំសុំ​​ឲ្យ​ទ្រង់​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿងរ៉ាវ ​ដែល​សំខាន់​ចំពោះ​ខ្ញុំនេះឲ្យ​ដូច​គ្នា​ទៅនឹងរបៀប​ដែលទ្រង់​​ផ្តល់​មកនូវ​ការ​យក​ចិត្ត​ទុក​ដាក់និង​ការ​ស្រលាញ់​ដល់​ទូលបង្គំ​ចំពោះ​រឿង​រ៉ាវដែល​សំខាន់​ចំពោះ​ទ្រង់។សូម​ឲ្យ​នគររបស់ទ្រង់​បានមកដល់​​ផែនដីឲ្យ​ដូចជា​នៅ​ស្ថានសួគ៌​ដែរ។អាម៉ែន។»

ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ការ​អធិស្ឋាន​គឺ​ជា​អំណោយ​មួយ ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការ​បំផុសគំនិតឱ្យអធិស្ឋានជា​ប្រចាំ និងប្រកបដោយ​ភាពក្លាហានដ៏អស្ចារ្យ។

More

យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/