បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ថ្ងៃទី 3 ក្នុងចំណោម 6 ថ្ងៃ

ការអធិស្ឋានផ្តល់​កម្លាំងដល់ជំនឿរបស់យើង​

នៅពេលដែលយើងឃើញតម្រូវការនិងឱកាសដ៏អស្ចារ្យនៅក្នុងពិភពលោកនេះអាច​នឹង​មាន​ការល្បួងឱ្យយើង​លាក់ខ្លួនពីការណ៍ទាំងនេះឬគិតថាយើងត្រូវប្រញាប់ដោះស្រាយពួកវា។យើង​ចង់​ឆ្លើយ​តប​ដោយ​ការ​គោរព​ប្រតិបត្តិនិងដោយមាន​​ជំនឿហើយ​ធ្វើ​តាម​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្គាប់​​យើង​ឲ្យ​ធ្វើ​នៅ​ពេល​ដែល​ប្រឈម​នឹង​បញ្ហា​ដូច​ ​«​ចំរូត​ដ៏​ធំ​ដែល​មាន​អ្នកច្រូត​តិច​តួច​» ហើយ​នោះ​ហើយ​ជា​គ្រាដំបូង​ដែលត្រូវ​អធិស្ឋាន។យើង​អធិស្ឋាន​ដោយក្ដី​ក្លាហាននិងដោយ​​ខ្ជាប់ខ្ជួន​ ដើម្បីឲ្យ​ព្រះអម្ចាស់​នៃ​ចំរូត​​​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សន្យា​ថានឹង​ធ្វើពោលគឺ៖បញ្ជូន​អ្នកច្រូត។ដើម្បីជំរុញទឹកចិត្ត​យើង។

ការអធិស្ឋាន​បញ្ចេញ​អំណាចវត្តមាននិង​​ការប្រទាន​របស់ទ្រង់មកក្នុង​ជីវិតរបស់យើង។

វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដែល​យើង​អាច​និយាយ​ពាក្យថា «​ព្រះវរ‌បិតា​នៃ​យើង» បានដូចដែល​យើង​ឃើញ​មាននៅ​ក្នុងខគម្ពីរម៉ាថាយ 6:9។ព្រះគឺបរិសុទ្ធនិងអស្ចារ្យគ្រប់បែបគ្រប់​យ៉ាងហើយទ្រង់ក៏ជាព្រះវរបិតារបស់យើងផងដែរដែលទ្រង់​មិនត្រឹមតែហៅយើងឲ្យ​និយាយទៅកាន់ទ្រង់ប៉ុណ្ណោះទេទ្រង់​ថែមទាំង​​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណផងដែរ (ហេព្រើរ 4:16)។ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោកដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​របស់ទ្រង់​មក​យើង (យ៉ូហាន 3:16)។

នៅពេលយើងអធិស្ឋានដល់ព្រះក្នុងព្រះនាមព្រះយេស៊ូវយើងមិនអធិស្ឋានដល់អំណាចចក្រវាឡដែលមិនមានលក្ខណៈជាមនុស្សឬមិន​មានចំណាប់​អារម្មណ៍ណា​មួយឡើយ។ទ្រង់ដឹង​មិនថាចំនួនសរសៃសក់របស់អ្នក​មានប៉ុន្មាន។ទ្រង់ដឹង​​ថា​ជោគវាសនារបស់អ្នកយ៉ាង​ណា​ មុន​ពេល​អ្នកចាប់​កំណើតទៅទៀត។ទ្រង់ជ្រើសរើសរូប​អ្នកនិង​ យល់​ព្រម​ចំពោះអត្ថិភាពរបស់អ្នក។នោះហើយជារបៀបដែលទ្រង់ស្រឡាញ់អ្នកហើយវាជាមូលហេតុដែលទ្រង់ស្តាប់យ៉ាង​យកចិត្ត​ទុកដាក់​នៅពេលអ្នកអធិស្ឋាន!

នៅពេលដែលយើងប្ដេជ្ញាចិត្ត​ធ្វើ​ការអធិស្ឋានសុំចំរូត​ដ៏អស្ចារ្យក្នុងរាជ្យរបស់ទ្រង់ដោយដាក់ឈ្មោះទាំងតម្រូវការរបស់ពិភពលោកក៏ដូចជារបស់យើង ​ព្រះផ្តល់​កម្លាំង​ដល់​សេចក្តីជំនឿ​របស់យើង។ព្រះវិញ្ញាណរបស់ទ្រង់គង់នៅក្នុងខ្លួនយើងតាមរយៈយើងនិងឆ្ពោះទៅរកយើងនៅពេលយើងអធិស្ឋានដោយក្រើន​រំឭកយើងថាយើងលើ​សពី​អ្នកទូល​អង្វរដ៏​ស្តាប់​បង្គាប់​នៅចំពោះទ្រង់ថាយើង​ជាដៃគូដ៏គួរឱ្យ​ស្រលាញ់​របស់ទ្រង់។​

ការអធិស្ឋាន

«ឱព្រះវរបិតាសូមអរព្រះគុណទ្រង់ដែលទ្រង់ស្រឡាញ់ទូលបង្គំហើយស្តាប់នៅពេលទូលបង្គំអធិស្ឋាន។សូមអររព្រះគុណចំពោះការឆ្លើយតបប្រកបដោយអំណាច​ ទាន់ពេលវេលានិងប្រកបដោយ​សេចក្តីល្អឥតខ្ចោះ។ទូលបង្គំដាក់ឈ្មោះអ្នកនៅក្នុងគ្រួសារ​ និងសហគមន៍របស់ទូលបង្គំជាអ្នកដែលមិនទាន់ស្គាល់ទ្រង់ហើយសុំឲ្យ​ទ្រង់​បញ្ជូនមនុស្សឲ្យ​​ចូលទៅក្នុងជីវិតរបស់ពួកគេដើម្បីប្រកាសអំពីព្រះយេស៊ូវដល់ពួកគេ។ហើយទូលបង្គំសូម​អធិស្ឋាន​​ឲ្យ​ទ្រង់​ផ្តល់ដល់​ខ្ញុំនូវ​ប្រាជ្ញានិង​ភាព​ក្លាហាន​ទៅ​គ្រប់​ទីកន្លែង ​ដែលទ្រង់កោះ​​ហៅ​ទូលបង្គំឲ្យ​ទៅអធិស្ឋានឬ​និយាយ​អំពី​អ្វី​ដែលទ្រង់បាន​ធ្វើ​សម្រេច។អាម៉អាម៉ែន។»

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ការ​អធិស្ឋាន​គឺ​ជា​អំណោយ​មួយ ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការ​បំផុសគំនិតឱ្យអធិស្ឋានជា​ប្រចាំ និងប្រកបដោយ​ភាពក្លាហានដ៏អស្ចារ្យ។

More

យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/