សូមរាជ្យទ្រង់មកដល់គំរូ
សេចក្ដីអធិស្ឋាន៖
ឱ ព្រះអម្ចាស់អើយ ទូលបង្គំចង់ឃើញព្រះអង្គនៅថ្ងៃនេះ គឺនៅក្នុងរូបអង្គរបស់ទ្រង់ផ្ទាល់។ សូមជួយទូលបង្គំ ឱ្យឆ្វេងយល់ ថាព្រះអង្គពិតជាព្រះបែបណា។
អត្ថបទអាន៖
ចាំបន្តិច! ខ្ញុំដឹងថាអ្នកកំពុងគិតពីអ្វីហើយ—ក្រែងខ្ញុំទើបបានអានពីសារនេះកាលពីម្សិលមិញ មែនទេ? ប៉ុន្តែមានខ្លឹមសារធំៗពីរចេញពីខគម្ពីរទាំងនេះ ដូច្នេះហើយបានជាយើងត្រូវញែកវាសម្រាប់ពីរថ្ងៃ។ កាលពីម្សិលមិញ គឺយើងនិយាយអំពីអ្វីៗដែលអាចទៅរួច ទៅតាមអ្វីដែលព្រះបានធ្វើការ។ នៅថ្ងៃនេះ គឺយើងនិយាយអំពីមុខងាររបស់ភាពភ័យខ្លាច ដែលមាននៅក្នុងការរីកចម្រើនខាងឯវិញ្ញាណរបស់យើង។
ទោះជាគំនិតនេះនាំឱ្យយើងមិនសុខស្រួលក្ដី នោះ សាវ័ក ប៉ុល បានប្រាប់ឱ្យយើង "បង្ហើយការសង្គ្រោះរបស់យើង ដោយការកោតខ្លាច ហើយនិងញាប់ញ័រ"។ យើងមានទំនោរទៅរកភាពទន់ជ្រាយចំពោះរឿងដូច្នេះ នៅក្នុងសង្គមរស់នៅរបស់យើង ដោយគិតថាវាគឺជារបៀបគិតបែបសាសនាចាស់កម្រិល។ យើងមិនគួរគិតពីព្រះ ដូចនរណាម្នាក់ដែលយើងគួរតែភ័យខ្លាចទេ មែនអត់? តើឱ្យការគិតបែបដូច្នេះ ជួយយើងយ៉ាងដូចម្ដេច?
ចូរគិតដូច្នេះ ឧទាហរណ៍ថាអ្នកទៅលេងឆ្នេរសមុទ្រជាមួយនឹងកូនក្មេងម្នាក់។ តើវាជាគំនិតល្អដែរទេ បើអ្នកគ្រាន់តែចង្អុលទៅសមុទ្រ រួចនិយាយថា៖ «អើ! ទៅៗ ទៅលេងឱ្យសប្បាយចុះ។ ពូនៅដេកចាំក្មួយនៅទីនេះ»។ ទេ! មិនដូច្នេះឡើយ។ ទង្វើនេះ គឺជាកិរិយាមារយាទដ៏ធ្វេសប្រហែសមែនទែន។ បើសិនជាអ្នក អ្នកប្រាកដជាកាន់ដៃក្មេងតូចនោះ រហូតដល់ទីមានទឹករលក នាំវាទៅលេង ហើយទាំងជូនវាត្រឡប់មកវិញផង។ កំពុងតែលេង អ្នកនឹងប្រាប់វាពីកម្លាំងនៃទឹករលក ហើយប្រាប់ពីចលនាទាញនៃទឹករលកដែរ។ អ្នកប្រាកដជាចង់បង្រៀនឱ្យកូនក្មេងនេះ ស្គាល់ពីទឹកសមុទ្រ និងចេះមានការគោរពចំពោះចង្វាក់នៃទឹករលក ដោយឱ្យគេយល់ដឹងថាទឹករលកនេះ វាធំនិងខ្លាំងក្លាជាងកូនក្មេងនោះប៉ុណ្ណា។ អ្នកប្រាកដជាមិនបណ្ដោយឱ្យកូនក្មេងនោះ ទៅលេងទឹករលក ដោយមិនប្រាប់ពីអ្វីដែលវាហ៊ានចូលទៅនោះឡើយ។ មួយវិញទៀត អ្នកក៏មិនចង់ឱ្យក្មេងតូចនោះ គ្រាន់តែកាន់ក្ដារអណ្ដែតលើទឹករលក ហើយឱបដៃមើល ទាំងវាភ័យខ្លាចចំពោះទឹកសមុទ្រដែរ។ អ្នកពិតជាបង្រៀនវាពីរបៀបលេង ពីរបៀបដើរ និងពីរបៀបមានពេលអរសប្បាយជាមួយនឹងទឹករលក។ ហើយនេះក៏ដោយសារតែវាជាហេតុផលដែលមនុស្សគេទៅលេងទឹកសមុទ្រដែរ។ នៅពេលដែលយើងគិតអំពីទឹកសមុទ្រនិងអំណាចនៃទឹករលក នោះយើងប្រាកដជាគិតអំពីលំនឹងរវាងក្ដីស្រឡាញ់និងការគោរព ដែលសក្ដិសមដែរហើយ។
នៅក្នុងន័យតែមួយដូចគ្នា នៅពេលដែលព្រះគម្ពីរចែងពីការគោរពកោតខ្លាចព្រះ នោះចំណុចសំខាន់ គឺថាយើងមិនមែនទៅភ័យខ្លាចព្រះ ដោយតក់ស្លុតទេ។ ការសំខាន់ នោះគឺជារបៀបរស់នៅ ដែលមានការគោរពចំពោះព្រះ ដោយព្រោះព្រះអង្គធំជាង និងមានអំណាចចេស្ដា លើសពីការនឹកគិត និងអាចយល់បានពីយើងដែលជាមនុស្សទៅទៀត។ ការសំខាន់នោះគឺថាយើងត្រូវចេះទទួលស្គាល់ នៅពេលយើងគិតអំពីព្រះ ដោយយើងចេះថ្វាយការសម្រេចចិត្តដល់ព្រះ មិនមែនយើងចង់ធ្វើអ្វី ធ្វើនោះតាមតែអំពើចិត្តនោះទេ។ ព្រះអង្គគឺលើសពីការគ្រប់គ្រង ឬការប្រឹងបញ្ឆោតចិត្តរបស់យើងទៅទៀត—នេះគឺដោយសារតែព្រះអង្គគឺជាព្រះដ៏មានអំណាចចេស្ដា និងជាព្រះបង្កើតសកលលោកទាំងមូល! យើងមិនអាចដាក់ព្រះអង្គទៅក្នុងហោប៉ៅ និងកាន់ព្រះអង្គតាមខ្លួន ដូចគ្រឿងនាំសំណាងនោះបានទេ។
ប៉ុន្តែ ការយល់ដឹងពីសេចក្ដីពិតនេះ មិនគួរទាញយើងចេញឆ្ងាយពីព្រះឡើយ។ តាមពិតទៅ អ្វីដែលផ្ទុយពីនេះ គួរតែកើតឡើង ទៅវិញទេ។ នៅពេលដែលយើងរកឃើញពីរបៀបដែលត្រឹមត្រូវ ក្នុង "ការកោតខ្លាចព្រះ" នោះយើងនឹងមិនយកសេចក្ដីស្រឡាញ់របស់ព្រះអង្គ ទៅគិតថាជារឿង ឬទង្វើហ្អីៗដែរ។ សេចក្ដីពិតនេះ នឹងបញ្ឆេះភាពស្ញប់ស្ញែងរបស់យើង ហើយនាំឱ្យយើងចូលទៅកាន់តែជិតស្និទ្ធជាមួយនឹងព្រះអង្គវិញ។
ពេលឆ្លុះបញ្ចាំង៖
ផ្នែកដ៏សំខាន់នៃការផ្សាភ្ជាប់ជាមួយនឹងព្រះ នោះគឺជាការមានទស្សនៈត្រឹមត្រូវ ថាព្រះអង្គពិតជាព្រះយ៉ាងណា។ វាជារឿងងាយសម្រាប់ឱ្យយើងយកព្រះអង្គទៅប្រៀបប្រដូចនឹងមិត្តជិតស្និទ្ធរបស់យើង រហូតដល់យើងភ្លេចភ្លាំង ថាព្រះអង្គគឺជាព្រះដ៏ធំឧត្ដុងឧត្ដមយ៉ាងណាដែរ។
ខាងក្រោមនេះ មានសំណួរពីរបី សម្រាប់ឱ្យយើងយកទៅគិតពិចារណា…
តើទស្សនៈយល់ឃើញរបស់អ្នកចំពោះព្រះ មានទំហំតូចពេក? ដោយការយល់ឃើញយ៉ាងដូច្នេះ តើវានាំលទ្ធផលអ្វីខ្លះមកឱ្យអ្នក? តើមានផ្នែកណាខ្លះ ដែលអ្នកមានអារម្មណ៍ថារូបអ្នកបានយកក្ដីស្រឡាញ់របស់ព្រះអង្គ យកទៅគិតថាជាទង្វើឬរឿងហ្អីៗ?
ចូរទូលសូមដល់ព្រះ សូមព្រះអង្គប្រទានដល់អ្នកនូវ "ការកោតខ្លាច" ដ៏ត្រឹមត្រូវ និងបានជាប្រយោជន៍ដល់អ្នក ដើម្បីឱ្យអ្នកមើលឃើញពីព្រះអង្គ ក្នុងនាមទ្រង់ជាព្រះដ៏ធំមហិមា និងជាព្រះប្រកបដោយឫទ្ធិអំណាចចេស្ដា។ បន្ទាប់មក ចូរអរគុណព្រះអង្គ សម្រាប់ក្ដីស្រឡាញ់ដ៏លើសលប់ ដែលនាំឱ្យព្រះអង្គអាចដាក់រាល់គ្រប់ទាំងអំណាចនោះចុះ រហូតដល់ព្រះអង្គហ៊ានស៊ូរងការសុគតនៅលើឈើឆ្កាង ដើម្បីឱ្យព្រះអង្គអាចស្វាគមន៍រូបអ្នក ចូលមកក្នុងទំនាក់ទំនងជាមួយនឹងព្រះអង្គផងវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។
More