សូមរាជ្យទ្រង់មកដល់គំរូ

Kingdom Come

ថ្ងៃទី 11 ក្នុងចំណោម 15 ថ្ងៃ

សេចក្ដីអធិស្ឋាន៖

ឱ ព្រះអម្ចាស់អើយ សូមអរគុណព្រះអង្គ ដែលទ្រង់បានស្រឡាញ់ទូលបង្គំជាមុន។ សូមបង្រៀនទូលបង្គំពីរបៀបស្រឡាញ់ដល់អ្នកដទៃឱ្យបានត្រឹមត្រូវ។


អត្ថបទអាន៖

នៅក្នុងឆ្នាំ ១៩១៧ មានសង្ឃក្នុងជំនឿគ្រីស្ទសាសនាម្នាក់ ឈ្មោះ អេដវឺត វ្លេណាកិន (Edward Flanagan) បានបើកផ្ទះអាស្រ័យមួយដល់ក្មេងប្រុសៗ សម្រាប់ឱ្យក្រុមក្មេងមានតម្រូវការចាំបាច់ខ្លាំង និងងាយរងគ្រោះនៅក្នុងក្រុង អូម៉ូហា នៃរដ្ឋ ណាប្រាស្ការ ។ មណ្ឌលកុមារកំព្រានេះ បានទទួលក្មេងៗគ្មានផ្ទះសំបែង ទាំងពួកគេធ្លាប់ជាប់ទោសឧក្រិដ្ឋកម្ម ហើយនិងក្មេងពិការផង។ មានក្មេងម្នាក់ក្នុងចំណោមក្មេងៗទាំងឡាយ ឈ្មោះ ហៅវឺត លូម៉េស (Howard Loomis) មានជំងឺស្វិតដៃជើង ហើយគាត់ត្រូវការឧបករណ៍ដែកជំនួយសម្រាប់ជើងរបស់គាត់។ នៅថ្ងៃមួយ លោកឪពុក វ្លេណាកិន បានមើលឃើញបងប្រុសម្នាក់បី ហៅវឺត ឡើងជណ្ដើរ។ លោកឪពុក វ្លេណាកិន សម្គាល់ឃើញពីក្ដីសប្បុរសនេះ ក៏បានសួរទៅគាត់ថា៖ «ហៅវឺតអត់ធ្ងន់ទេ? បានកូនបីគាត់អញ្ចឹង?» ហើយបងប្រុសនោះឆ្លើយតបវិញថា៖ «គាត់មិនធ្ងន់ទេ លោកឪពុក... ព្រោះគាត់ជាប្អូនរបស់ខ្ញុំ»។


នេះគឺជារូបភាពមួយដ៏ស្រស់សោភា ដែលសម្ដែងបង្ហាញពីលក្ខណៈនៃ "ការទ្រាំទ្រគ្នាទៅវិញទៅមក"។ ឃ្លាដែលបានបកប្រែមកថា "ការទ្រាំទ្រ" នៅក្នុងអត្ថបទគម្ពីរនេះ នោះក៏មានអត្ថន័យថា "ទ្រទម្ងន់" ផងដែរ។ ពាក្យនេះ គឺឱ្យយើងនឹកទៅឃើញពីការក្រៀ ឬបីនរណាម្នាក់។ ដូចដែលបងប្រុសបានបីហៅវឺតឡើងកាំជណ្ដើរ នេះគឺរូបភាព បង្ហាញថាក្ដីស្រឡាញ់មានរូបរាងបែបណា។


តាមរបៀបមួយ ដើម្បីស្រឡាញ់នរណាម្នាក់ នោះគឺយើងហ៊ានបើកចិត្ត ចំពោះការរងទុក្ខ។ ទុក្ខសោករបស់គេ ក្លាយទៅជាទុក្ខសោករបស់យើង។ នេះគឺជាហេតុផលមួយ ដែលធ្វើឱ្យយើងតែងតែការពារចិត្ត និងមិនងាយលឿនទៅស្រឡាញ់។ វាអាចពិបាកឱ្យយើងបើកចិត្តរបស់ខ្លួន ទៅកាន់ទំនាក់ទំនងមួយ ដែលតម្រូវឱ្យយើងធ្វើអ្វី ដែលពិបាក ឬមិនស្រួលសម្រាប់ខ្លួនឯង។


តែទោះបីជាយ៉ាងនេះក្ដី ព្រះស្នើឱ្យយើងធ្វើការនេះ ចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាសហគមន៍នៃអ្នកដើរតាមព្រះយេស៊ូវ។ ព្រះអង្គត្រាស់ហៅយើងឱ្យស្រឡាញ់នៅក្នុងរបៀបមួយ ដែលនឹងតម្រូវឱ្យយើងហ៊ានចេះលះបង់។ ព្រះជាម្ចាស់ពុំបានស្នើឱ្យយើងធ្វើអ្វីមួយ ដោយព្រះអង្គផ្ទាល់ មិនបានធ្វើជាមុននោះសោះឡើយ។ ព្រះជាម្ចាស់មិនបានលាក់ព្រះទ័យ ឬការពារព្រះទ័យព្រះអង្គ ពីយើងទេ។ ព្រះអង្គបានចាក់បង្ហូរព្រះទ័យដោយឥតសំច័យ។ ព្រះយេស៊ូវបានចងព្រះទ័យព្រះអង្គជាមួយនឹងយើង។ ព្រះអង្គបានយកក្ដីឈឺចាប់របស់យើងទៅជាក្ដីឈឺចាប់របស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានធ្វើឱ្យទុក្ខសោករបស់យើង ទៅជាទុក្ខសោករបស់ព្រះអង្គផ្ទាល់។ ហើយព្រះអង្គស្នើសុំឱ្យយើង ធ្វើយ៉ាងដូច្នេះ ដូចគ្នា សម្រាប់អ្នកដទៃ។ នេះហើយគឺជាផ្នែកនៃរូបលក្ខណៈ ស្ដីពី "ការរស់​នៅឱ្យ​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ តាម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ" នោះ។​


ពេលឆ្លុះបញ្ចាំង៖

ចូរគិតឡើងវិញអំពីជីវិតរបស់អ្នក។ តើអ្នកធ្លាប់មាននរណាម្នាក់បានស្រឡាញ់អ្នក នៅក្នុងរបៀបដែលគាត់ហ៊ានលះបង់ មិនគិតពីខ្លួនឯង ដូចដែលព្រះយេស៊ូវបានធ្វើ ដែរឬទេ? ប្រសិនបើអ្នកអាចទៅរកម្នាក់នោះបាន តាមដែលអ្នកគិតនឹកឃើញ ចូរដាក់ពេល និងណាត់ជួបគាត់នៅសប្ដាហ៍នេះ ឬសប្ដាហ៍ក្រោយ—ប្រហែលជាទៅញ៉ាំកាហ្វេ ឬណាត់ជួបតាមហ៊្សូម ក៏បាន។ ចូរចំណាយពេលជួបគ្នា ហើយប្រាប់ឱ្យគាត់បានដឹង ថាទង្វើដែលគាត់បាន "ទ្រាំទ្រគ្នាទៅវិញទៅមក" បានជួយបំផ្លាស់បំប្រែដល់ជីវិតរបស់អ្នកប៉ុណ្ណា។

រួចហើយចូរគិតស្រមៃពីនរណាម្នាក់ផ្សេង ដែលនឹងអង្គុយជាមួយអ្នក ប៉ុន្មានឆ្នាំទៅមុខ ដែលគេនឹងនិយាយភាសាទាំងនេះ មកកាន់រូបអ្នកដែរ។

ចូរទូលសូមព្រះវិញ្ញាណបរិសុទ្ធឱ្យទ្រង់ប្រទានព្រះនេត្រ និងប្រទានព្រះទ័យរបស់ព្រះអង្គដល់អ្នក។ ចូរទូលសូម ដើម្បីឱ្យអ្នកអាចមើលឃើញពីមនុស្ស ក្នុងរបៀបដែលព្រះអង្គទតឃើញពីពួកគេ ហើយនិងឆ្លើយតបចំពោះពួកគេ ដូចរបៀបដែលព្រះអង្គឆ្លើយតបចំពោះពួកគេផងដែរ។


អត្ថបទគម្ពីរ

ថ្ងៃ 10ថ្ងៃ 12

អំពី​គម្រោងអាន​នេះ

Kingdom Come

យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំសហគមន៍ ណស ភ័ញ (North Point Community Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://northpoint.org