សូមរាជ្យទ្រង់មកដល់គំរូ
សេចក្ដីអធិស្ឋាន៖
ឱ ព្រះអម្ចាស់អើយ សូមប្រទានភ្នែកឱ្យទូលបង្គំបានមើលឃើញពិភពលោក ដូចព្រះអង្គទតឃើញ ហើយមើលទៅកាន់មនុស្ស ដូចដែលព្រះអង្គទតឃើញពីពួកគេដែរ។
អត្ថបទអាន៖
ប្រសិនបើអ្នកជាឪពុកម្ដាយ ឬជាអាណាព្យាបាល ឬនៅជាក្មេងក្ដី នោះអ្នកប្រាកដជាធ្លាប់ធ្វើទឹកដោះគោសូកូឡាហើយ។ ដូច្នេះអ្នកដឹង ថាមុននឹងអ្នកចាប់ផ្ដើម នោះទឹកដោះគោ វាមានពណ៌ស តែពេលកូររួច នោះវានឹងក្លាយទៅជាពណ៌ត្នោត (ឬពណ៌សូកូឡា)។ ការណ៍នេះមិនមែនជារឿងវេទមន្តអីទេ។ នេះក៏ដោយសារតែ នៅផ្ទៃខាងក្រោមរបស់កែវ នោះវាមានសារធាតុសូកូឡា។ អ្វីៗដែលចាំបាច់ឱ្យទឹកដោះគោក្លាយទៅជាទឹកសូកូឡា នោះវាមាននៅក្នុងនោះ រួចជាស្រេចហើយ ប៉ុន្តែវាគ្រាន់តែត្រូវការកូរ ដើម្បីធ្វើឱ្យមានការផ្លាស់ប្រែសណ្ឋានរបស់ទឹកតែប៉ុណ្ណោះ។
កវីនិពន្ធនៃកណ្ឌគម្ពីរ ហេព្រើរ កំពុងតែនិយាយអ្វីមួយដែលមានន័យស្រដៀងគ្នាទៅនឹងការណ៍នេះ ដែលកំពុងកើតមានឡើងនៅក្នុងជីវិតរបស់អ្នកដើរតាមព្រះយេស៊ូវដែរ។ យើងរាល់គ្នា មាននូវសក្ដានុពល និងអំណាចចេស្ដាសម្រាប់ "ក្ដីស្រឡាញ់ និងទង្វើល្អ" ដ៏អស្ចារ្យ។ ប៉ុន្តែមានពេលខ្លះ សក្ដានុពលនោះ វាស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ ឬអសកម្ម។ វាដេកនៅផ្ទៃខាងក្រោម ហើយវាមិនដំណើរការ គ្មាននូវសកម្មភាពចំពោះពិភពលោក ដែលកំពុងតែអន្ទះអន្ទែងត្រូវការវាជាខ្លាំងនោះទេ។ វាត្រូវការឱ្យនរណាម្នាក់ ឬក្រុមមនុស្សណា មកក្នុងដំណើរជីវិត ហើយកូរឱ្យវាកម្រើកឡើង។
នេះគឺជាអំណោយទានដ៏សំខាន់មួយ ដែលអ្នកដើរតាមព្រះយេស៊ូវអាចផ្ដល់ទៅកាន់គ្នាទៅវិញទៅមក។ គេអាចក្លាយទៅជាមនុស្សនៅមិនសុខ ព្រោះគេបដិសេធមិនព្រមឱ្យក្ដីស្រឡាញ់ ស្ថិតនៅបាតនៃជីវិតរបស់គេឡើយ។ គេអាចក្លាយទៅជាម្នាក់ ដែលដើរស្របនឹងជីវិតរបស់នរណាម្នាក់ផ្សេងទៀត ដើម្បីកូរឱ្យក្ដីស្រឡាញ់ បង្កើតទៅជាសកម្មភាព តាមរយៈការលើកទឹកចិត្ត ការចេះទទួលខុសត្រូវ និងការគាំទ្រគ្នា។
យើងត្រូវការដាក់អាទិភាពទៅក្នុងទំនាក់ទំនងបែបយ៉ាងដូច្នេះ នៅក្នុងជីវិតរបស់យើង។ ហើយយើងត្រូវការផ្ដល់ការអនុញ្ញាតទៅឱ្យអ្នកដទៃ អាចថ្លែងពីការពិតទៅកាន់យើង មិនថាការថ្លែងនោះ វាពិបាកនឹងស្ដាប់យ៉ាងណាក៏ដោយ—ទោះបីជាស្ដាប់ទៅស្រគាត្រចៀក ឬនាំឱ្យអ្នកមានអារម្មណ៍រំជួលចិត្ត។ ជារឿយៗ យើងស្វែងរកឃើញថា ពាក្យនាំឱ្យយើងជ្រាលជ្រាវចិត្ត ឬស្រគានឹងស្ដាប់នេះ វាជាអ្វីដែលយើងត្រូវការ ដើម្បីជួយឱ្យយើងស្វែងរកឃើញជីវិត ដែលអាចមានក្ដីស្រឡាញ់និងគោលបំណងធំធេងជាងនេះ។
ពេលឆ្លុះបញ្ចាំង៖
យើងត្រូវការដាក់អាទិភាពទៅលើទំនាក់ទំនងបែបយ៉ាងដូច្នេះ ដើម្បីឱ្យវាសំលៀងយើង ទៅកាន់ការធ្វើអ្វីមួយដោយគោលបំណង និងហ៊ានបើកចិត្ត។ ចូរពិចារណាគិត ទាំងអធិស្ឋានពីនរណាដែលមាននៅក្នុងជីវិតរបស់អ្នក—ទាំងក្រុមគ្រួសារ មិត្តភក្តិ ដៃគូរួមការងារ។ តើមាននរណាខ្លះ ដែលអ្នកចាត់ទុកថាគេ គឺជាមនុស្សគួរឱ្យទុកចិត្តបាន? ប្រហែលជាអ្នកគួរឱ្យទុកចិត្តខ្លាំងបាននោះហើយ ដែលអ្នកមិនទាន់មានភាពស្និទ្ធស្នាលនឹងគាត់នៅឡើយ ប៉ុន្តែអ្នកចង់ស្គាល់គាត់ឱ្យបានច្បាស់ជាងមុន ដោយសារតែគាត់បានប្រព្រឹត្តយ៉ាងល្អមកលើរូបអ្នក។ តើវានឹងមានរូបរាងបែបណា ប្រសិនបើអ្នក ផ្ដល់ការអនុញ្ញាតឱ្យមនុស្សដែលអ្នកទុកចិត្តបានទាំងនោះ មកថ្លែងពីការពិតទៅកាន់ជីវិតរបស់អ្នក នៅក្នុងរបៀបមួយដែលជ្រាលជ្រៅជាងនេះ? ចូរពិចារណា ហើយគិតអញ្ជើញពួកគាត់ ឱ្យដើររួមជាមួយនឹងអ្នក គឺឱ្យបានកាន់តែកៀកកិតជាងមុន និងស្គាល់ពីរូបអ្នកច្បាស់ជាងមុន ក្នុងសភាពពិតមិនក្លែងក្លាយ ទាំងភាពរញ៉េរញ៉ៃ និងអស់ទាំងអ្វីៗដែលជារូបអ្នក។
ចូរទូលសូមព្រះវិញ្ញាណបរិសុទ្ធឱ្យដៅបង្ហាញពីនរណាដែលព្រះអង្គសព្វព្រះទ័យឱ្យពួកគាត់ចូលមកកាន់តែស្និទ្ធ នៅក្នុងជីវិតរបស់អ្នក។ រួចហើយចូរឱ្យអ្នកទៅទាក់ទងនឹងពួកគាត់ដែរផង។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។
More