សូមរាជ្យទ្រង់មកដល់គំរូ
សេចក្ដីអធិស្ឋាន៖
ឱ ព្រះអម្ចាស់អើយ ទូលបង្គំចង់បានជំនឿដែលមិនចេះរង្គើ។ សូមបង្រៀនទូលបង្គំឱ្យទុកចិត្តព្រះអង្គទាំងស្រុងផង។
អត្ថបទអាន៖
ប្រហែលជាអ្នកដឹងពីចុងសាច់រឿងនេះទៅហើយ។ ពេត្រុស បានសម្លឹងមើលទៅលើ ហើយគាត់ឃើញមានខ្យល់និងទឹករលក រួចគាត់ក៏ចាប់ផ្ដើមភ័យខ្លាច។ គាត់បានបាត់បង់ការផ្ដោតចិត្តរបស់គាត់ចំពោះព្រះយេស៊ូវ។ រួចគាត់ចាប់ផ្ដើមលឹបចូលទៅក្នុងទឹក។ ហើយបន្ទាប់មក ព្រះយេស៊ូវក៏យាងមកជួយសង្គ្រោះគាត់។ ជារឿយៗ យើងប្រហែលជាចូលចិត្តគិតអំពីភាពបរាជ័យរបស់ ពេត្រុស នៅក្នុងសាច់រឿងនេះ។ ប៉ុន្តែ ចុះចំណែកឯជំនឿដ៏អស្ចារ្យដែលគាត់មាននៅក្នុងអង្គព្រះយេស៊ូវ ដោយគាត់ហ៊ានបោះជំហានទៅក្នុងផ្ទៃទឹកនោះ? នេះគឺជាការស្ដែងពីជំនឿយ៉ាងមហិមា! ព្រោះគាត់មានជំនឿច្រើនជាងមនុស្សដទៃទៀត ដែលមានវត្តមានក្នុងទូកនាថ្ងៃនោះ។ ពេត្រុសជឿលើអំណាចព្រះយេស៊ូវយ៉ាងខ្លាំង រហូតដល់គាត់អាចក្លាយទៅជាបុរសតែម្នាក់ ដែលហ៊ានដើរនៅលើផ្ទៃទឹកសមុទ្រ។ មែន! គាត់ដែលជាមនុស្ស ហើយមិនមែនជាព្រះទាល់តែសោះ។
ជាធម្មតា យើងមានអាការៈភ័យខ្លាចណាស់ ចំពោះភាពបរាជ័យ រហូតដល់យើងមិនហ៊ានបោះជំហាន និងទុកចិត្តលើព្រះ ដើម្បីឱ្យព្រះអង្គធ្វើការយ៉ាងអស្ចារ្យ។ ប្រៀបដូចជាសាវ័កដទៃទៀត ដែលនៅក្នុងទូក នោះយើងបន្តដាក់ជើងរបស់យើងនៅជាប់ណែននឹងបន្ទះក្ដារបាតទូក ហើយប្រឹងមើលទៅអ្នកផ្សេង ដែលហ៊ានបោះជំហានទៅលើទឹករលកទៅវិញ។ ហើយយើងប្រហែលជាអបអរថែមទៀត នៅពេលដែលអ្នកនោះស្ទាក់ស្ទើរ ដើម្បីដោះសារ ថាទង្វើដែលយើងធ្វើ នោះគឺជាការសម្រេចចិត្តដ៏សុវត្ថិភាព។
ប្រហែលជាយើងធ្វើយ៉ាងដូច្នេះ អស់មួយជីវិតរបស់យើង ហើយមិនដែលធ្លាក់ខ្លួនបរាជ័យ ឱ្យគេឃើញជាសាធារណៈ ព្រោះខ្លាចខ្មាសគេ។ តែទោះជាយ៉ាងនេះក្ដី យើងក៏មិនដែលជោគជ័យទៅលើអ្វីមួយ ដែលសក្ដិសមនឹងឱ្យយើងមានមោទនភាពថ្លែងបានដែរ។ នេះគឺជារឿងដ៏សោកសង្រេងមួយ! លោកគ្រូគង្វាល និងជាកវីនិពន្ធ អេ ដាបិលយូ ថូស័រ (A.W. Tozer) បាននិយាយថា៖ «ព្រះជាម្ចាស់កំពុងតែស្វែងរកមើលមនុស្ស ដែលហ៊ានធ្វើការ ទោះគាត់គិតថាវាមិនអាចធ្វើទៅរួចក្ដី។ វាគួរឱ្យអាណិតណាស់ ប្រសិនបើយើងគ្រាន់តែធ្វើអ្វី ដែលយើងខ្លួនឯងផ្ទាល់ អាចធ្វើទៅរួច»។
ចុះប្រសិនបើយើងហ៊ានទុកចិត្តព្រះ ទាំងចេះចុះចូលដោយមិនសន្មតច្រើន ដូច លោក ពេត្រុស ក្នុងកាយវិការដែលគាត់ហ៊ានលោតទៅក្រៅទូកនោះ? ពិតមែនថា គាត់ចាប់ផ្ដើមលិច ប៉ុន្តែ មិនមែនលិចភ្លាមទេ គឺគាត់បានដើរប៉ុន្មានជំហាន ដែលរឿងនេះ គឺពិបាកនិងអាចធ្វើទៅរួចណាស់។ ហើយនៅទីបញ្ចប់ ព្រះយេស៊ូវ មិនដែលអនុញ្ញាតឱ្យគាត់លិចលង់ឡើយ។
ទោះនៅក្នុងកណ្ដាលទីបរាជ័យ នោះ លោក ពេត្រុស និងព្រះយេស៊ូវ បានរួមដំណើរ នៅក្នុងគ្រាដ៏ពិសេសមួយជាមួយនឹងគ្នា ដែលការណ៍នេះ មិនធ្លាប់មានសាជាថ្មីឡើយ។ ហើយប្រសិនបើអ្នកទៅសួរ លោក ពេត្រុស អំពីព្រឹត្តិការណ៍នេះ នោះគាត់ប្រហែលជាប្រាប់ដល់អ្នក ថាគាត់ពុំសោកស្ដាយ ដែលគាត់បានបោះជំហានចេញទៅក្រៅទូក នោះឡើយ។
ពេលឆ្លុះបញ្ចាំង៖
តើអ្នកអាចស្រមៃមើល ថាអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកទុកចិត្តព្រះយេស៊ូវ រហូតដល់អ្នកហ៊ានចុះចូលដោយមិនសន្មតច្រើន? តើអ្នកមានអារម្មណ៍ថាគួរឱ្យតក់ស្លុត ព្រឺព្រួច រំភើបអស្ចារ្យក្នុងចិត្ត ឬទាំងអស់?
ចូរទៅទីកន្លែងដែលអ្នកចូលចិត្ត និងមានអារម្មណ៍កក់ក្ដៅ។ ប្រហែលកន្លែងនោះ គឺជាប៉ៅអ៊ី ឬសាឡុងដែលមានភួយ ឬប្រហែលជានៅកន្លែងណា ដែលមានសម្រស់ធម្មជាតិ។ បន្ទាប់ពីអ្នកមានលក្ខណៈសុខស្រួលហើយ ចូរដកដង្ហើមយឺតៗវែងៗ ក្នុងខណៈពេលអ្នកនៅស្ងប់ស្ងៀមជាមួយនឹងព្រះ។
តើមានអ្វីដែលកំពុងតែរារាំង និងរំខានអ្នក មិនឱ្យអ្នកចុះចូលទៅក្នុងរបៀប ដែលព្រះសព្វព្រះទ័យចង់ធ្វើការនៅក្នុងអ្នកដែរឬទេ? ចូរចំណាយពេលបន្តិច ហើយទូលសូមព្រះអង្គឱ្យបង្ហាញដល់អ្នកពីអ្វីដែលកំពុងរារាំងអ្នក—រួចហើយ ចូរទម្លាក់វានៅចំពោះព្រះ។ ចូរទូលសូមព្រះឱ្យធ្វើការនៅក្នុងដួងចិត្តរបស់អ្នក តាមតែព្រះអង្គសព្វព្រះទ័យ ដើម្បីជួយឱ្យអ្នកអាចទុកចិត្តលើទ្រង់ រហូតដល់អ្នកហ៊ានចុះចូលចំពោះព្រះអង្គ ដោយមិនសន្មតច្រើន។
ដើម្បីស្វែងរកគម្រោងអានបន្ថែមទៀត ពីក្រុមជំនុំសហគមន៍ ណស ភ័ញ សូមចុច ឬប៉ះ នៅទីនេះ ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យយើងអាចកែនិងផ្លាស់ប្ដូរនូវរបៀបនោះបានដោយរបៀបណា? នៅក្នុង មេរៀនជាខ្សែ "សូមរាជ្យទ្រង់មកដល់" នោះអ្នកនឹងស្វែងរុករកឃើញពីរបៀបមួយថ្មី ដើម្បីឱ្យអ្នកអាចរស់នៅយ៉ាងឆេះឆួល គឺជាជីវិតផ្លាស់ប្រែ ពីខាងក្នុងមកខាងក្រៅ ដូចដែលព្រះជាម្ចាស់ បានអញ្ជើញរូបអ្នកឱ្យមកចូលរួមនោះអញ្ចឹង។
More